នារសៀលថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
លោក ថន ប៊ុនថា ប្រធាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពី "ការកំណត់តួនាទី កាតព្វកិច្ច និងការបែងចែកការប្រមូលចំណូល" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅសាលប្រជុំអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។